ភ្នំបាយ៉ង់កោជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រ និងធម្មជាតិមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងភូមិពោធិរោង ភូមិពោធិ៍រោង ឃុំព្រះបាទជាន់ដុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចំងាយ ១២១ គ.ម ពីរាជធានីភ្នំពេញ និងប្រមាណជា ៤៣គីឡូម៉ែត្រពីទីរួមខេត្តតាកែវ។
ប្រាសាទបាយ៉ង់ស្ថាបនាឡើងនៅលើកំពូលភ្នំបាយ៉ងមានកំពស់ ៣១៣ម៉ែត្រ និង មានជណ្តើរបី ចំនួន ៩០កាំ។ ប្រាសាទនេះកសាងឡើងក្នុងសតវត្សទី១៧ ពីឆ្នាំ៦១៥-៦៣៥ ដោយព្រះបាទភវវរ្ម័នទី២ ប្រាសាទនេះស្ថាបនាឡើងអំពីថ្មបាយក្រៀម ឥដ្ឋ និង ថ្មស៊ីស្ត ថ្មស្រទាប់ ដែលមានបណ្តោយ ១៣ម៉ែត្រ ទទឹង ៩ម៉ែត្រ និង កំពស់ ១២ម៉ែត្រ។ បច្ចុប្បន្នប្រាសាទនេះត្រូវបានបាក់បែកខូចខាតយ៉ាងខ្លាំង បំណែកទាំងឡាយត្រូវនៅរាយប៉ាយពេញដី ផ្ទៃកំពូលប្រាសាទមានធ្លាក់មកដី រីឯរបងធ្វើអំពីថ្មបាយក្រៀមត្រូវខូចខាតបាក់បែកអស់ដែរ។
ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្តទោចក្រយានយន្ត និងត្រីចក្រយានយន្ត។
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)