រមណីយដ្ឋានទេសចរណ៍ធម្មជាតិកោះតាដាជារមណីយដ្ឋានកណ្ដាលព្រៃព្រឹក្សាហ៊ុមព័ទ្ធដោយភ្នំសងខាងទឹកធ្លាក់ដ៏ស្រស់ស្អាត ត្រជាក់ខ្លាំង។ យើងអាចមើលឃើញជួរភ្នំវែងអន្លាយ និងព្រៃឈើខៀវស្រងាត់។ នៅទីនោះមានទឹកធ្លាក់សម្រាប់លេងពីរកន្លែង គឺមួយនៅខាងលើដែលជាទឹកធ្លាក់ធម្មជាតិ មានលំហូរធ្លាក់យ៉ាងខ្លាំងមកពីខាងលើ ហើយបរិវេណសម្រាប់ការលេងទឹកមានទំហំធំ។ ផ្លូវដែលអាចឡើងទៅដល់ផ្នែកទឹកធ្លាក់ខាងលើ គឺមានជាជណ្តើរបេតុងឡើងទៅ ប្រមាណជាកន្លះគីឡូម៉ែត្រ បន្ទាប់មកជាផ្លូវដែលគេឈូស នឹងសរសៀរតាមស្ពានជាប់ផ្ទាំងថ្មភ្នំប្រមាណជា 1គីឡូម៉ែត្រទៀត ចំណែកឯផ្នែកខាងក្រោមមួយទៀតគឺជាការរៀបចំច្នៃប្រឌិត ស្តុកជាទឹកដែលហូរមកពីខាងលើ បែបជាអាងដែលអាចអោយភ្ញៀវចុះលេងទឹកនោះបាន និងមានជាខ្ចុះអោយជួលសម្រាប់អង្គុយលេងនិងញ៉ាំអាហារជុំគ្នាយ៉ាងត្រជាក់ផងដែរ។
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)