You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

នារសៀល ថ្ងៃទី១៣ ខែមីនា​ ឆ្នាំ​២០២០​នេះ​ ខេត្តក្រចេះរៀបចំយុទ្ធនាការសម្អាតក្រុង (Kratie Cleanup) ដេីម្បីអបអរសាទរការប្រារព្ធពិធីបុណ្យទន្លេលើទី៦ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព” ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជនកាយរិទ្ធ និងយុវជន សសយក​ សរុបប្រមាណ ១,៨៦០នាក់។ យុទ្ធនាការនេះឆ្លុះបញ្ជាំងពីស្មារតីរួបរួម និងទឹកចិត្តស្រលាញ់បរិស្ថានស្អាតរបស់បងប្អូនក្នុងខេត្តក្រចេះ សំដៅធ្វេីយ៉ាងណាអោយក្រុងក្រចេះទទួលបានពានរង្វាន់ផ្ការំដួល៣ទង និងបេក្ខភាពទីក្រុង​ស្អាតអាស៊ាននៅពេលខាងមុខ ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត។
#ទីក្រុងស្អាតផ្តើមចេញពីយើងទាំងអស់គ្នា
#រួមគ្នាដើម្បីកម្ពុជាស្អាត

ព័ត៌មានផ្សេងទៀត

គ្មានទិន្នន័យ