You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

ខេត្តស្វាយរៀងប្រហែលជាខេត្តមួយក្នុងចំណោមខេត្តតូចបំផុតរបស់ប្រទេសកម្ពុជា ប៉ុន្តែមានផ្លូវជាតិដែលពេញទៅដោយចរាចរណ៍មមាញឹកបំផុតកាត់តាមទីប្រជុំជន។ ផ្លូវជាតិលេខ១ភ្ជាប់ពីភ្នំពេញទៅទីក្រុងហូជីមិញរបស់ប្រទេសវៀតណាមបន្ទាប់ពីឆ្លងទន្លេមេគង្គតាមរយៈស្រឡាងអ្នកលឿង។   ទីនេះជាច្រកចូលអន្តរជាតិតាមច្រកបាវិតទៅកាន់ប្រទេសវៀតណាម។ នេះជាក្រុងមួយដ៏រីកចម្រើនដែលបានទទួលផលពីចរាចរណ៍ពាណិជ្ជកម្មតាមព្រំដែន។ ទីនោះមានទីផ្សារដ៏មមាញឹក ហើយប្រជាជនមានភាពរស់រាយរាក់ទាក់។ ខេត្តនេះមានជម្រើសសម្រាប់ស្នាក់អាស្រ័យពិសេសៗជាច្រើន។ នៅជិតទន្លេវ៉ៃកូ ក៏មានវាលភក់ដ៏ធំនិងមានទេសភាពស្អាតផ្ដល់ជាបរិស្ថានយ៉ាងល្អសម្រាប់ការថតរូប។ នៅមិនឆ្ងាយប៉ុន្មានពីទីក្រុង មានស្ពានមួយឆ្លងទន្លេវ៉ៃកូដែលផ្ដល់ជូនជាចំណងដៃពី  សម្ដេចនាយករដ្ឋមន្រ្តី     ហ៊ុន      សែន ។ ភាពស្រស់ស្អាតនៃខេត្តនេះមិនមែនដោយសារតែភាពងាយស្រួលរបស់ខេត្តនេះប៉ុណ្ណោះទេប៉ុន្តែ ក៏មានធម្មជាតិ និងតំបន់បឹងព្រៃបាសាក់នៅក្រៅក្រុង និងប្រាសាទដែលគួរឈប់សម្រាកដើម្បីទស្សនាផងដែរ។ មានប្រាសាទដែលគេស្គាល់តិចតួចណាស់នៅទីនេះ ក៏ដូចជានៅខេត្តស្វាយរៀងដែរ មានដូចជាប្រាសាទជាហៅ និងប្រាសាទបាសាក់។ 
ខេត្តស្វាយរៀងមិនស្ថិតនៅក្នុងផែនទីទេសចរណ៍ទេ ប៉ុន្តែពិសេសបំផុតសម្រាប់អ្នកដែលចង់នៅស្គាល់ជីវិតជនបទនៃប្រទេសកម្ពុជា។“ក្រុងស្វាយរៀង  ស្ថិតនៅក្នុងខេត្តស្វាយរៀង ដែលមានព្រំប្រទល់  ខាងជើងទល់នឹងស្រុករំដួល និងស្រុកស្វាយជ្រុំ  ខាងត្បូងទល់នឹងស្រុកកំពង់រោទិ៍ និងស្រុកស្វាយជ្រុំ  ខាងកើតទល់នឹងស្រុកស្វាយជ្រុំ  ខាងលិចទល់នឹងស្រុកស្វាយទាប។ ហើយក្រុងស្វាយរៀងមានក្រឡាផ្ទៃដីសរុប៨២,៧៤ គម។ ដែលមាន ០៧ សង្កាត់ រួមមាន សង្កាត់ស្វាយរៀង, សង្កាត់ចេក, សង្កាត់គយត្របែក, សង្កាត់សង្ឃ័រ, សង្កាត់ស្វាយតឿ, សង្កាត់ព្រៃឆ្លាក់, និងសង្កាត់ពោធិ៍តាហា។​ ចំណែកឯមានប្រជាជនមានចំនួន ៤៦.៨២២ នាក់ ត្រូវជា ១០.៤២៤ គ្រួសារ ។  ប្រជាជនភាគច្រើនប្រកបរបរជា កសិកម្ម (៣៩,០៨%) សិប្បកម្ម (១,៣៧%) សេវាកម្ម (១០,៤៣%) ជាមន្ត្រីរាជការ និងបុគ្គលិកឯកជន (២៤,៨%) និងមុខរបរបន្ទាប់បន្សំផ្សេងៗ ១៦,៣៥%។

រមណីយដ្ឋាន

មើលទាំងអស់

កន្លែងស្នាក់នៅ

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

Las Vegas Sun

អាជីវកម្មយើងខ្ញំមានផ្តល់សេវាកម្មដូចជាម៉ាស្សាប្រេង ...

Las Vegas Sun

អាជីវកម្មយើងខ្ញំមានផ្តល់សេវាកម្មដូចជាម៉ាស្សាប្រេង ...

មើលទាំងអស់

Photo Gallery

tabs-1-5