You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

ស្កាយលែន(Skyland)ជារមណីយដ្ឋានធម្មជាតិកែច្នៃដែលស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាលនិងនៅចំកណ្ដោលទីក្រុងរណបសេវេនអែនជី(7NG)មានចម្ងាយពីភ្នំពេញ១៥គីឡូម៉ែតប៉ុណ្ណោះ។ ដើម្បីទៅតំបន់អភិវឌ្ឍន៍នេះ ត្រូវឆ្លងតាមដរអរិយក្សត្រឬដរស្វាយជ្រុំ និងបន្តដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣៨០ រហូតទៅដល់ផ្លូវបត់ 7NGតែម្ដង។ អ្នកក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៨ ក៏បានដែរ។ ​ស្កាយលែនជាទីតាំងដ៏សាកសមសម្រាប់អ្នកដែលមានភាពនឿយហត់ពីការងារឬការសិក្សា និងចង់ចំណាយពេលជាមួយក្រុមគ្រួសារឬមិត្តភក្តិនៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ អមដោយទេសភាពធម្មជាតិស្រស់បំព្រង ហើយមិនចង់ធ្វើដំណើរឆ្ងាយៗពីផ្ទះនៅភ្នំពេញ។រមណីយដ្ឋានស្កាយលែននេះមានលក្ខណៈជាច្រើនដែលអ្នកគួរអញ្ជើញទៅទស្សនានិងកម្សាន្តឱ្យបានម្ដង។ វាមានទីធ្លាដ៏ធំទូលាយ មានសួនច្បារនិងផ្កាចម្រុះជាច្រើនប្រភេទដ៏ស្រស់បំព្រង កន្លែងសម្រាប់ហាត់ប្រាណកន្លែងអង្គុយនៅក្បែរមាត់ទឹក អាហារដ៏ឈ្ញុយឆ្ញាញ់និងតម្លៃសមរម្យ និងមានអ្វីៗជាច្រើនទៀត។ បើបានទៅកម្សន្តដឹងតែទទួលអារម្មណ៍ប្លែកខុសពីកន្លែងផ្សេងៗមិនខាន។លើសពីនេះទៅទៀត នៅរដូវបុណ្យជាតិផ្សេងៗនៅតំបន់ស្កាយលែនតែងមានការរៀបចំកម្មវិធីសប្បាយៗជាច្រើនប្រភេទដូចជា ការប្រណាំងសេះ ប្រដាល់ ការប្រគុំតន្ត្រី ប្រណាំងទូក ប្រណាំងម៉ូតូជាដើម ដែលមានមនុស្សម្នាគ្រប់ទិសទីទៅចូលរួមលេងនិងទស្សនាផងដែរ៕ 

កន្លែងស្នាក់នៅ

មើលទាំងអស់

កន្លែងបរិភោគ

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

១៦.៣ គម

ផ្សាររាត្រី

ផ្សាររាត្រី ផ្សារនេះទទួលបានភាពពេញនិយមក្នុងស្រទាប់...

១៦.៣ គម

ផ្សាររាត្រី

ផ្សាររាត្រី ផ្សារនេះទទួលបានភាពពេញនិយមក្នុងស្រទាប់...

១៦.៣ គម

ផ្សារចាស់

ផ្សារចាស់ ប្រសិនបើអ្នកចង់បានរសជាតិនៃជីវិតទីផ្សារព...

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្ត ​ទោចក្រយានយន្ត និងត្រីចក្រយានយន្ត។

ទំនាក់ទំនង

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

១.៩ គម

វត្តវិហារសួគ៌

វត្តវិហារសួគ៌ ជាបូជនីយដ្ឋានដ៏ស័ក្ដិសិទ្ធមួយ និង​មា...

១០០.១ គម

ស្ទឹងបរិបូណ៌

ស្ទឹងបរិបូណ៌ ជាកន្លែងងូតទឹក ដ៏សប្បាយរីករាយ ដែលបានទ...

មើលទាំងអស់