រមណីយដ្ឋានជ្រលងបុព្វតា ជារមណីយដ្ឋានធម្មជាតិមួយដែលមានទេសភាពស្រស់បំព្រង ហើយភ្ញៀវទេសចរអាចទស្សនាសួនផ្កា និងដើមឈើច្នៃជារូបសត្វផ្សេងៗ។ អ្នកភ្ញៀវទេសចរអាចកម្ម៉ង់អាហារ យកទៅញុំានៅក្រោមដើមស្វាយ និងងូតទឹកហូរកម្សាន្តផងដែរ។ អ្វីដែលពិសេសនៅក្នុងតំបន់នេះគឺ អ្នកទេសចរនឹងជក់ចិត្តជាមួយនឹងបណ្តុំទេសភាពស្រស់ត្រកាល ដែលអមទៅដោយដីចម្ការស្វាយ និងរុក្ខជាតិផ្សេងៗទៀត នៃផ្ទៃដីទំហំ 12ហិកតា និងមានទឹកហូរខួបប្រាំងខួបវស្សា ដែលអាចចុះងូតលេងកម្សាន្តបានយ៉ាងសប្បាយចិត្តពេលទៅដល់រមណីយដ្ឋានធម្មជាតិជាមួយនឹងការកែច្នៃ។ រមណីយដ្ឋានជ្រលងបុព្វតា មានចម្ងាយប្រហែល 56គឺឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ដោយយើងធ្វើដំណើរចេញពីទីរួមខេត្តឆ្ពោះទៅកាន់ផ្លូវលេខ 57 ឆ្លងកាត់ស្រុករតនមណ្ឌល និងបន្តមករហូតមកដល់ភូមិផ្អាវបត់ឆ្វេងឆ្លងកាត់ទំនប់ទឹកសេកសកបន្តិចនឹងមកដល់គោលដៅប្រហែល 1ម៉ោង។
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)