ភូមិផ្កាត្រកួន ជាកន្លែងសម្រាកលម្ហែកាយដែលមានការកែច្នៃបែបធម្មជាតិ និងមានទេសភាពស្រស់ស្អាត។ ភ្ញៀវទេសចរដែលមកកម្សាន្តនៅរមណីយដ្ឋាននេះ អាចជិះទូកកម្សាន្ត ស្ទូចត្រី គយគន់ទេសភាពផ្ទៃបឹងដែលមានខ្យល់អាកាសបរិសុទ្ធ និងមានអាងហែលទឹក សួនបន្លែ សួនផ្កាចម្រុះពណ៌ជាដើម។ ពិសេសជាងនេះទៅទៀត នៅប្របមាត់បឹងមានតូបឈើប្រក់ដំបូលស្បូវ ដែលអាចទស្សនាថ្ងៃលិចបាន ។ រមណីយដ្ឋាននេះក៏មានបម្រើអាហារសុទ្ធសឹងជាម្ហូបខ្មែរបែបស្រុកស្រែចម្ការ និងផ្ទះបុរាណដែលមានរចនាបថសម័យឧដុង្គ សម្រាប់ភ្ញៀវទេសចរសម្រាកផងដែរ។
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)