You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...

ភ្នំជីសូរជារមណីយដ្ឋានទេសចរណ៍បែបប្រវត្តិសាស្ត្រមួយកន្លែងដែលមានទីតាំងស្ថិតភូមិរវៀងស្លា ឃុំសំរោង ស្រុកសំរោង និងមានចំងាយប្រមាណជា២៨គីឡូមែត្រពីទីរួមខេត្ត។

នៅបើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាម​ផ្លូវជាតិលេខ២ កាត់តាមស្រុកបាទីនិង ប្រាសាទនាងខ្មៅ មានចំងាយ៦២គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ ស្តាំ ចូលតាម​ផ្លូវលំមួយ មានចំងាយ៥គ.ម ពីផ្លូវជាតិ។ បើធ្វើដំណើរពីទី​រួមខេត្ត​មានចំងាយ២៧គ.ម។ ភ្នំជីសូរមាន​កំពស់ ១៣០ម។

គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ​នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែភ្ញៀវ ទេសចរណ៍ត្រូវ​បន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។ នៅលើភ្នំជីសូរ មានប្រាសាទបុរាណ មួយថ្វី ត្បិតតែមានសភាព​បាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់​លើសប្រាសាទនានា នៅក្នុងតំបន់នេះ។ ពីលើ កំពូលភ្នំនេះ គេគយគន់មើល​ទេសភាពវាលស្រែ​នៅក្នុងខេត្តតា​កែវដ៏ល្អប្រណិតគ្រប់ទិសទី។

ប្រាសាទ​ភ្នំជីសូរ ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​ដែល​ត្រូវ​បាន​បង្កើត​​ឡើង​នៅ​ដើម​ស.វ​ទី ១១ (១០០២- ១០៥០ មុនគ.ស)​ក្នុង​រជ្ជកាល​​របស់​ព្រះបាទ​សុរយវរ្ម័ន​​ទី​មួយ ក្នុង​គោល​​បំណង​​គោរព​​បូជា​ទៅ​ដល់ ព្រហ្មញ្ញសាសនា។ ប្រា សាទ​ប្រវត្តិសាស្ត្រ​​បង្កប់​ទៅ​ដោយ​ចម្លាក់​ ​ក្បូរក្បាច់​​រចនា​​លាត​ត្រដាង​អត្ថន័យ​ពី​អតីត​ភាព​​ដែល​បន្សល់​ទុក​​លើ​​ជញ្ជាំង​មួយ​នេះ ដែល​សង់​ឡើង​ពីថ្ម​ភក់ និង​ថ្ម​បាយ​ក្រៀម​ ដែល​មាន​​បណ្ដោយ ៦០ ម៉ែត្រ និង​​ទទឹង ៥០ម៉ែត្រ។ ប្រាសាទ​ដែល​ដេក​សន្ធឹង​​លើ​កំពូល​ភ្នំ​នេះ​​មាន​​ច្រក​ចូល​ចំនួន​ពីរ។

ក្នុងដំណើរកំសាន្តតាម ទោចក្រយានក្តី យានយន្តក្តី យើងមិនអាចឡើង​ទៅដល់កំពូលភ្នំបានឡើយ ដូច្នេះភ្ញៀវ ទេសចរត្រូវផ្ញើរយានជំនិះនៅជើងភ្នំ។

កន្លែងស្នាក់នៅ

១០៧.១ គម

ឋានសួគ៌បូកគោ

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៥ ដែលមានចំនួនបន្ទប់សរុប ៥៦...

មើលទាំងអស់

កន្លែងបរិភោគ

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

សហគមន៍ទេសចរណ៍

១០៣.៣ គម

កោះពោធិ៍

កោះពោធិ៍គឺជាកោះមួយទៀតដែលមានទេសភាពស្រស់ស្អាតដែលអាចត...

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

ភ្ញៀវទេសចរអាចធ្វើដំណើរមកកាន់រមណីយដ្ឋាននេះដោយធម្យោបាយធ្វើដំណើរដូចជា៖ រថយន្តទោចក្រយានយន្ត និងត្រីចក្រយានយន្ត។

ទំនាក់ទំនង

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

មើលទាំងអស់