ព្រៃឬស្សីឃ្លៃ លាយឡំជាមួយព្រៃភ្នំ
•ទឹកធ្លាក់ហូរប៉ប្រះលើផ្ទាំងថ្មធំៗ នៃបាតស្ទឹង •ចំការក្រូច អំពៅ ចេក..
ធ្វើដំណើរលើផ្លូវជាតិ ៥៥ ដែលលាតសន្ធឹងពីក្រុងពោធិ៍សាត់ ដល់ឃុំថ្មដាជាប់ព្រំប្រទល់ខេត្ដត្រាត ប្រទេសថៃ ប្រវែងជាង ១៨០ គីឡូម៉ែត្រនិងចម្ងាយប្រមាណ ៥៣ គីឡូម៉ែត្រ ពីក្រុងពោធិ៍សាត់ភ្ញៀវទេសចរនឹងបានឃើញស្លាកសញ្ញាមួយនៅខាងឆ្វេង ដែលចង្អុលបង្ហាញពីគោលដៅរមណីយដ្ឋានល្បាក់កំរោញ កំពុងរង់ចាំវត្ដមានរបស់ភ្ញៀវឆៀងចូលលេងកម្សាន្ត។
រមណីយដ្ឋានល្បាក់កំរោញស្ថិតក្នុងភូមិអង្ក្រង ឃុំសំរោង ស្រុកភ្នំក្រវាញខេត្ដពោធិ៍សាត់ រំលេចនូវភាពស្រស់បំព្រងនៃព្រៃឫស្សីតូចៗ ដែលដុះទេរត្របាញ់ចូលគ្នា បង្កើតបានជាដំបូលឫស្សីដ៏ត្រជាក់ សម្រាប់ការអង្គុយលម្ហែមុនពេលដើរ ចុះមាត់ទឹក។
បន្ទាប់ពីទៅលេងកម្សាន្ដនៅរមណីយដ្ឋានល្បាក់កំរោញ ភ្ញៀវទេសចរកុំភ្លេចបង្ហួសទៅទស្សនាចម្ការក្រូចពោធិ៍សាត់របស់អ្នកពោធិ៍សាត់ពិតៗ និងភ្លក្សរសជាតិក្រូចអ្នកស្រុកដើមនេះ។
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)