You are using an outdated browser. For a faster, safer browsing experience, upgrade for free today.
ដំណើរការ...
  1. ទីតាំងភូមិសាស្ត្រ

ទឹកធ្លាក់តាឥសី ឬទឹកធ្លាក់តាតៃ មានទីតាំងស្ថិតក្នុងភូមិ អន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ១៧ គ.ម ពីក្រុងខេមរភូមិន្ទ និងមានចម្ងាយ ២៧២ គ.ម ពីរាជធានីភ្នំពេញ  ។ ភ្ញៀវទេសចរជាតិ  អន្តរជាតិទាំងអស់ អាចទៅទស្សនាកម្សាន្តនៅតំបន់នោះបានដោយ តាមផ្លូវគោក (រថយន្ត ម៉ូតូ ឬកង់) តាមផ្លូវជាតិ លេខ ៤៨ រួចបន្តតាមផ្លូវលំ ក្រួសក្រហម ឬ អាចធ្វើដំណើរតាម​ផ្លូវទឹក ត្រឹមសហគមន៍ ដែលមានទីតាំងនៅគល់ស្ពានតាតៃ ដោយជិះទូករបស់សហគមន៍ ទៅកាន់តំបន់ទឹក​ធ្លាក់នេះ ។

II ប្រវត្តិ

            តាមតំណាលតៗគ្នាពីបូរាណកាលមក នៅក្នុងតំបន់តាតៃនេះ ជាតំបន់មួយដែលប្រជាជនមានជំនឿ​យ៉ាងខ្លាំង ទៅលើ អារក្ស អ្នកតា អ្នកសច្ចំ តាបស្ស ហើយតំបន់នេះ ជាព្រៃស្តុកសម្បូរទៅដោយសត្វសាហាវ  និងជាទីកន្លែងប្រកបដោយព្រៃក្រាស់ៗទៀតផង ។ តំបន់នេះ កាលពីមុនពុំមានអ្នកណាមករស់នៅទេ ដោយ​សារមិនមានផ្លូវដែលអាចធ្វើដំណើរចូលដល់ គឺត្រូវធ្វើដំណើរតាមផ្លូវថ្មើរជើងភាគច្រើនគឺជាប្រជាជន​ដែលរស់​នៅក្នុងតំបន់ជិតនោះ ​ប្រកបរបរ រកស៊ីខាងអនុផលព្រៃឈើដូចជា៖ ជៀរជ័ររុង បោចផ្តៅ ប្រម៉ាញ់សត្វ ធ្វើចំការ​តាមជើងភ្នំ ដែលអ្នកស្រុកទាំងនោះ រស់នៅផ្តុំគ្នាជាកុលសម្ព័ន្ធតូចៗ ។

            បានជាកើតមានប្រវត្តិទឹកធ្លាក់តាឥសីនេះ កាលពីដើមឡើយមានថ្ងៃមួយអ្នកភូមិបានវង្វេងបាត់ក្មេងម្នាក់ នៅក្នុងតំបន់នេះអស់រយៈពេលជាយូខែ អ្នកភូមិបាននាំគ្នាដើររកក្មេងនេះ តែមិនបានឃើញឡើយទោះខំរក​តាម​វិធីណាក៏ដោយ ពេលនោះក្រុមគ្រួសាររបស់ក្មេង និងអ្នកភូមិនោះគិតថាក្មេងនោះបានស្លាប់បាត់ហើយ ។ ថ្ងៃមួយស្រាប់តែក្មេងនោះបានត្រឡប់មកផ្ទះវិញ ធ្វើអោយក្រុមគ្រួសារ និងអ្នកភូមិនោះមានការភ្ញាក់ផ្អើលជា ខ្លាំង​ ព្រោះម្នាក់ៗគិតថាក្មេងនោះបានស្លាប់បាត់ទៅហើយ ឥឡូវបែរជាត្រឡប់ផ្ទះវិញដោយសុវត្ថិភាព ។

            ក្រុមគ្រួសារ និងអ្នកភូមិបាននាំគ្នា សាកសួរក្មេងនោះពីដំណើររឿងដើមទងដែលបានកើតឡើង ហើយ​ក្មេងនោះបានប្រាប់ថា រយៈពេលដែលរូបខ្ញុំបាទ បានបាត់ខ្លួនទៅនោះ​ គឺខ្ញុំបានវង្វេងក្នុងព្រៃ តែសំណាងល្អខ្ញុំបាន​ជួបនឹងលោកតា មន្នីឥសី តាបស្សម្នាក់បានយកអាសារខ្ញុំ អោយខ្ញុំរស់នៅជាមួយគាត់ ដែលគាត់ក៏មានផ្ទះ​សំបែង​ដូចជាយើងសព្វថ្ងៃដែរ នៅទីនោះមានការហូបចុកធម្មតា ហើយលោកតាបានបង្ហាត់បង្រៀនសីល មន្តអាគម និងគម្ពីផ្សេងៗជាច្រើនទៀត ។ ដោយមានការនឹករលឹកដល់ក្រុមគ្រួសារ ញ្ញាតិមិត្ត ក្រែងពួកគាត់ព្រួយបារម្ភ ខ្ញុំក៏​បានសុំលាលោកតាត្រឡប់មកផ្ទះវិញ ហើយលោកតាក៏បានយល់ព្រមតាមការស្នើសុំរបស់ខ្ញុំបាទ ។ ចាប់តាំងពី​ពេល​ល​នោះមកប្រជាជនក្នុងភូមិ រឹតតែមានជំនឿជឿជាក់កាន់តែខ្លាំងនៅតំបន់ទឹកធ្លាក់ឥសីនេះ ថាមានបារមី​ខ្លាំងពូកែសក្ដិសិទ្ធ ហើយជានិច្ចកាលនៅពេលមានបញ្ហា អាសន្នផ្សេងៗប្រជាជនតែងតែទៅបន់ស្រន់សុំសេចក្ដី​សុខដល់ពួកគេ ។ បច្ចុប្បន្ននៅតំបន់នេះ ក៏នៅមានការប្រកាន់បែបនេះដែរ ប្រសិនបើមានអ្នកណានិយាយ​ខុស​មាត់ខុសក នៅក្នុងតំបន់នេះ និងមានបញ្ហាកើតឡើងភ្លាមៗចំពោះបុគ្គលនោះមិនខាន ភ្ញៀវទេសចរភាគច្រើន​ដែលទៅកម្សាន្តទីនោះតែងតែមានការប្រុងប្រយត្ន័មាត់ក ​ដោយមានការបា្រប់រឿងជំនឿនេះ ពីសំណាក់​ប្រជាជន ក្នុងតំបន់នោះ ។ ជាតំណរតមកតំបន់នេះ ត្រូវបានប្រជាជនដាក់ឈ្មោះថា ទឹកធ្លាក់តាឥសី ប៉ុន្តែក្រោយ​មក​ ត្រូវបានគេហៅថា ជាទឹកធ្លាក់ តាតៃវិញ ដោយគេសន្មត់យកឈ្មោះលោកតាដែលជាចាស់ព្រឹទ្ធាចារ្យ​ប្រចាំ​ភូមិម្នាក់ដែលក្នុងពេលនោះ គាត់ជាមេកុលសម្ព័ន្ធរស់នៅពីដើមមុនគេ នៅក្នុងភូមិតាតៃភូមិដូង តាំងពី បូរាណកាលមក ។

កន្លែងស្នាក់នៅ

១០២.៧ គម

Aloha Beach Bungalow

បញ្ចុះតម្លៃ 25%សម្រាប់សមាជិកបណ្ណដំណើរកម្សាន្តរបស់ក...

១០២.៧ គម

Aloha Beach Bungalow

បញ្ចុះតម្លៃ 25%សម្រាប់សមាជិកបណ្ណដំណើរកម្សាន្តរបស់ក...

១១៦.២ គម

អ៊ីនឌីភែនដឹនថ៍

ជាសណ្ឋាគារកម្រិត​ផ្កាយ​ ៤ ដែលមានចំនួនបន្ទប់សរុប ១២...

មើលទាំងអស់

កន្លែងបរិភោគ

មើលទាំងអស់

ផ្សារលក់ទំនិញ_វត្ថុអនុស្សាវរីយ៍

១៥១.៣ គម

ផ្សារសាមគ្គី

ជាផ្សារធំនៅក្នុងខេត្តប៉ៃលិន ដែលទាក់ទាញភ្ញៀវទេសចរណ៍...

១៥១.៣ គម

ផ្សារសាមគ្គី

ជាផ្សារធំនៅក្នុងខេត្តប៉ៃលិន ដែលទាក់ទាញភ្ញៀវទេសចរណ៍...

មើលទាំងអស់

មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងម៉ាស្សា

មើលទាំងអស់

សហគមន៍ទេសចរណ៍

មើលទាំងអស់

មធ្យោបាយធ្វើដំណើរ

តាមផ្លូវគោក (រថយន្ត ​ទោចក្រយានយន្ត និងត្រីចក្រយានយន្ត) តាមផ្លូវជាតិ លេខ ៤៨ រួចបន្តតាមផ្លូវលំ ក្រួសក្រហម ឬ អាចធ្វើដំណើរតាម​ផ្លូវទឹក ត្រឹមសហគមន៍ ដែលមានទីតាំងនៅគល់ស្ពានតាតៃ ដោយជិះទូករបស់សហគមន៍ ទៅកាន់តំបន់ទឹក​ធ្លាក់នេះ ។

ទំនាក់ទំនង

0.00

  • 5 stars (0%)

    0
  • 4 stars (0%)

    0
  • 3 stars (0%)

    0
  • 2 stars (0%)

    0
  • 1 star (0%)

    0

បញ្ចេញមតិយោបល់

កន្លែងផ្សេងទៀតនៅជិតនេះ

០.០ គម

ទឹកធ្លាក់តាតៃ

ទឹកឆ្លាក់តាតៃ ជារមណីយដ្ឋានបែបអេកូទេសចរណ៍ ដែលបានទាក...

១០.៨ គម

វត្តជោត្តញ្ញាណ

វត្តជោត្តញ្ញាណ មានទីតាំងស្ថិតក្នុងភូមិ បឹងឃុនឆាង ស...

មើលទាំងអស់