ដឹសាហ្វារី ជាកន្លែងទេសចរណ៍ដ៏អស្ចារ្យសម្រាប់ការបោះតង់ដោយមានតង់ដ៏ប្រណិតៗដែលនៅជុំវិញអមដោយសួនច្បារដ៏ស្រស់ស្អាត មានខ្យល់អាកាសបរិសុទ្ធ មានធម្មជាតិសម្រស់ស្រស់បំព្រងនៅលើភ្នំ និងបឹងដ៏អស្ចារ្យនៃខេត្តកំពតដែលយើងអាចមើលឃើញពីចម្ងាយ។ ជាពិសេសគឺនៅពេលល្ងាចនឹងពេលយប់ដែលភ្ញៀវអាចកម្សាន្តអារម្មណ៍ជាមួយទេសភាពថ្ងៃរៀបលិច។ ដឹសាហ្វារីមានទីធ្លាធំទូលាយ អំណោយផល់ដល់ការជួបជុំជាគ្រួសារ មិត្តភ័ក្ត្រ ស្នេហា និងជាក្រុមការងារ អាចឱ្យភ្ញៀវលេងល្បែងកម្សាន្ត រាំជុំវិញភ្នក់ភ្លើង អាំងសាច់ ឬទទួលទានអាហារជុំគ្នា គេងមើលផ្កាយដែលអាចអោយយើងមើលឃើញផ្កាយរាប់ពាន់ដួង។
5 stars (0%)
4 stars (0%)
3 stars (0%)
2 stars (0%)
1 star (0%)